ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង សម្លឹងប្រារព្ធធ្វើការ ប្រកួតកីឡាដ៏ធំ បើទោះជាមានក្តីភ័យ ពីកូរ៉ូណាវីរុស

បរទេស៖ បើទោះជាកូរ៉ខាងជើង ចេញបម្រាមលើទេសចរណ៍បរទេស ជុំវិញក្តីភ័យខ្លាចអំពីកូរ៉ូណាវីរុសក៏ដោយ ប្រទេសកុម្មុយនិស្តឯកោមួយនេះ តាមសេចក្តីរាយការណ៍ បានប្រកាសគម្រោងប្រារព្ធ ការប្រកួតកីឡាដ៏ធំ ដោយមានអ្នករាំ អ្នកហាត់កាយសម្ព័ន្ធ និងអ្នកចម្រៀង យ៉ាងឆាប់ផុតនោះគឺនៅក្នុងខែសីហា។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង មិនមានបញ្ជាក់ឃើញ ករណីកូរ៉ូណាវីរុសនោះទេ ប៉ុន្តែប្រទេសបានបញ្ឈប់ជើងហោះហើរ និងសេវាកម្មផ្លូវដែក ដែលជាប់ជាមួយប្រទេសជិតខាងនានា រៀបចំការដាក់ឲ្យនៅដាច់ ដោយឡែកពីគ្នារយៈពេលមួយខែ ផ្អាកទេវិស័យសចរណ៍ និងបញ្ឈប់ការធ្វើដំណើរឆ្លងកាត់ព្រំដែន។

ប៉ុន្តែការប្រកាសពី ការប្រកួតកីឡាដ៏ធំនេះ បានបង្ហាញថា ទីក្រុងព្យុងយ៉ាងសង្ឃឹមថា វិបត្តិនឹងធូរស្បើយវិញ នៅត្រឹមរដូវក្តៅ ធ្វើឲ្យវាទាក់ទាញទេសចរណ៍បរទេស ដែលនោះគឺជាផ្នែកមួយនៃ ចំណុចពាណិជ្ជម្មដ៏តិចតួច ដើម្បីគេចផុតពីទណ្ឌកម្មអន្តរជាតិ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top