ព័ត៌មានអន្តរជាតិ

លោក ត្រាំ រិះគន់លើសំណើ រឹតបន្តឹងលើជំនួញចិន និងចង់ឲ្យចិន ទិញម៉ាស៊ីន យន្តហោះអាមេរិក

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានរិះគន់ ចំពោះសំណើរឹតបន្តឹងលើជំនួញ ជាមួយប្រទេសចិន ហើយលោក បានមានប្រសាសន៍ថា សន្តិសុខជាតិ មិនអាចយកទៅប្រើជាលេស ដើម្បីធ្វើឲ្យវាពិបាក ឲ្យប្រទេសបរទេសទិញ ផលិតផលសហរដ្ឋអាមេរិកនោះទេ។
សារធ្វីតធ័រជាបន្តបន្ទាប់ គឺសំដៅយ៉ាងច្បាស់ ចំពោះសេចក្តីរាយការណ៍ កាលពីចុងសប្ដាហ៍ ដែលថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងតែពិចារណាថា តើត្រូវបិទមិនឲ្យក្រុមហ៊ុន General Electric Co (GE.N) បន្តផ្គត់ផ្គង់ម៉ាស៊ីន សម្រាប់យន្តហោះ ដឹកអ្នកដំណើរថ្មីរបស់ចិន ឬក៏យ៉ាងណា។

ក្រៅពីនោះ ទីក្រុងវ៉ាស៊ីនតោន ក៏ពិចារណាដាក់កំហឹត លើបំណែកផ្សេងៗទៀត សម្រាប់យន្តហោះដឹកអ្នកដំណើរចិន ដូចជាប្រព័ន្ធត្រួតពិនិត្យការហោះហើរ ដែលផលិតដោយក្រុមហ៊ុន Honeywell International Inc (HON.N) ផងដែរ។

លោក ត្រាំ បានមានប្រសាសន៍យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិកមិនអាច ហើយនឹងមិនក្លាយជាទីកន្លែង លំបាកចរចាជាមួយបែបនេះ ក្នុងលក្ខខណ្ឌនៃប្រទេសបរទេស ដែលទិញផលិតផលរបស់យើង រួមបញ្ចូលទាំងលេសស្តីពីសន្តិសុខជាតិ ដែលគេតែងតែប្រើថា ក្រុមហ៊ុនរបស់យើង នឹងត្រូវបង្ខំឲ្យចាកចេញ ដើម្បីរក្សាការប្រកួតប្រជែង”៕
ប្រែសម្រួល៖ប៉ាង កុង

To Top