ព័ត៌មានអន្តរជាតិ

មេបញ្ជាការ កងទ័ពអាមេរិក ព្រមានពីភាពជាប់គាំង កិច្ចព្រមព្រៀងចែករំលែក ចំណាយយោធា ជាមួយកូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖ ឧត្តមសេនីយ៍រ៉ូបឺត អាប្រាម ប្រធានកងកម្លាំង កូរ៉េ-អាមេរិក (USFK) បានព្រមានពីបញ្ហា ដែលមានសក្តានុពលនៅកូរ៉េខាងត្បូង របស់ខ្លួន ខណៈដែលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន មិនទាន់បានបង្រួមភាពខុសគ្នា នៃការចរចារគ្នា ដើម្បីចំណាយលើវិស័យការពារជាតិនៅឡើយ ។

ប្រភពពីយោធាបានឲ្យដឹងថា លោកអាប្រាម Abrams បានធ្វើការព្រមានក្នុងពេលជួបជាមួយលោក Choe Ung-sik ប្រធានសហជីព និយោជិកកូរ៉េរបស់ USFK ដោយនិយាយថាថវិកា ដែលបានបម្រុងទុកសម្រាប់ប្រាក់ខែ របស់ពួកគេនឹងអស់នៅចុងខែក្រោយ ។

លោកបានលើកឡើងថា “ ប្រសិនបើគ្មានការព្រមព្រៀង លើកិច្ចព្រមព្រៀងវិធានការ ពិសេស (SMA) នោះទេ USFK នឹងអស់លុយចំណាយ ហើយត្រូវតែត្រៀម សម្រាប់តំបន់ដែលមានសក្តានុពល” ៕

ដោយ ឈូក បូរ៉ា

To Top