សេអ៊ូល៖ វិទ្យាស្ថានស្រាវជ្រាវអវកាស ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសនេះ បានឲ្យដឹងនៅថ្ងៃពុធនេះថា ផ្កាយរណបត្រួតពិនិត្យបរិស្ថាន ភូមិសាស្ត្រដំបូងបង្អស់ នៅលើពិភពលោក ដែលសាងសង់ ដោយប្រទេសកូរ៉េខាងត្បូង ត្រូវបានបាញ់បង្ហោះដោយជោគជ័យ។
រ៉ុក្កែត Ariane-5 ផ្ទុកផ្កាយរណប Chollian-2B ទម្ងន់ ៣,៤ តោន ដែលមានភារកិច្ចត្រួតពិនិត្យ ចលនាធូលីល្អ និងការបំពុលខ្យល់ផ្សេងៗទៀត នៅតំបន់អាស៊ីបូព៌ាក៏ដូចជាជំនោរ កំពុងតែឈានដល់គន្លងផ្ទេររបស់វា ចម្ងាយប្រមាណ ៣៦.០០០ គីឡូម៉ែត្រពីលើខ្សែអេក្វាទ័ររបស់ផែនដី បន្ទាប់ពីហោះចេញពីកោះហ្គីយ៉ាណា បារាំង នៅម៉ោង ០៧ និង ១៨ នាទីយប់ (ម៉ោងក្នុងស្រុក) នេះបើយោងតាមវិទ្យាស្ថាន ស្រាវជ្រាវលំហអាកាសកូរ៉េ (KARI) ។
ផ្កាយរណបនេះ ត្រូវបានបំបែកចេញពីរ៉ុកកែត ៣១ នាទី បន្ទាប់ពីការបាញ់បង្ហោះ ហើយបានធ្វើកិច្ចសន្យាដំបូង ជាមួយស្ថានីយ៍តាមដាននៅអូស្ត្រាលី។ ផ្កាយរណប Chollian-2B ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបំពេញបេសកកម្ម ដែលបានផ្តល់ឱ្យនៅក្នុងខែតុលា ជាមួយនឹងប្រព័ន្ធទាំងអស់ នឹងដំណើរការពេញលេញនៅឆ្នាំ២០២១ ៕ ដោយ៖ ឈូក បូរ៉ា