តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃពុធនេះថា ការបញ្ជាទិញគ្រឿងម៉ាស៊ីន ក្នុងវិស័យឯកជនរបស់ជប៉ុន បានធ្លាក់ចុះ ១២.៥ ភាគរយនៅក្នុងខែធ្នូ ធៀបពីខែមុន។
យោងតាមការិយាល័យខុទ្ទកាល័យ បានឱ្យដឹងថា ការបញ្ជាទិញដែលមិនរាប់បញ្ចូលទំនិញ សម្រាប់កប៉ាល់ និងពីឧបករណ៍ប្រើប្រាស់ ដោយសារតែភាពប្រែប្រួលរបស់វា មានចំនួនសរុប ៨២៤,៨ ពាន់លានយ៉េន ស្មើនឹង (៧,៥ ពាន់លានដុល្លារ) ។
ការធ្លាក់ចុះនៃការបញ្ជាទិញ ដែលត្រូវបានគេមើលឃើញថា ជាសូចនាករឈានមុខគេ នៃការចំណាយមូលធន បន្ទាប់ពីការកើនឡើង ១៨ភាគរយនៅក្នុងខែវិច្ឆិកា៕ ដោយ៖ ឈូក បូរ៉ា