ព័ត៌មានអន្តរជាតិ

មេរោគ Covid-19៖ អ្នកជំងឺស្លាប់ជាង ២.០០០នាក់ , អ្នកឆ្លងសរុប ៧៤.១៨៥នាក់ ខណៈអ្នកជាសះស្បើយ មាន១៤.៣៧៦នាក់

បរទេស៖ ការផ្ទុះឡើងនៃជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសកូរ៉ូណា ឬ Covid-19 ត្រូវបានចុះឈ្មោះ ឬដឹង ជាលើកដំបូងនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន ហើយក្រោយមក បានរាលដាលដល់ជាង ២៥ ប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃពុធនេះថា ចំនួនមនុស្សដែលបានស្លាប់ ដោយសារមេរោគឆ្លងថ្មី នៅក្នុងប្រទេសចិន បានកើនឡើងដល់ ២.០០៤ នាក់ មនុស្សចំនួន ៧៤.១៨៥ នាក់បានឆ្លង និងអ្នកជំងឺចំនួន ១៤,៣៧៦ នាក់ បានជាសះស្បើយ និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកស្លាប់ថ្មីមានចំនួន ១៣៦ នាក់ និងករណីថ្មីនៃជំងឺឆ្លងវីរុសនេះ មានចំនួន ១.៧៤៩នាក់ ត្រូវបានចុះបញ្ជីនៅថ្ងៃទី ១៨ ខែកុម្ភៈ៕ ប្រែសម្រួលៈ ណៃ តុលា

To Top