ព័ត៌មានអន្តរជាតិ

ក្នុងចំណោមអ្នកស្លាប់ ដោយសារវីរុស Covid-19 ទាំងជាង ២០០០នាក់ រួមមាន អ្នកហាត់យកសាច់ដុំ វេជ្ជបណ្ឌិតជាន់ខ្ពស់ អ្នកវិទ្យាសាស្រ្ត

BBC៖ នៅទូទាំងប្រទេសចិន មនុស្សជាង ២.០០០នាក់ ដែលបានបាត់បង់ជីវិត ដោយសារមេរោគរលាកសួត Covid-19 កំពុងត្រូវបានគេកាន់ទុក្ខ ដែលភាគច្រើននៃពួកគេស្ថិតទីក្រុង វូហាន ទីកន្លែងដែលជំងឺចាប់ផ្តើមផ្ទុះដំបូងគេ។

មរណភាពនីមួយៗ គឺជាការបំផ្លិចបំផ្លាញ ដល់មនុស្សជាទីស្រលាញ់របស់ពួកគេ ប៉ុន្តែក្នុងចំណោមអ្នកស្លាប់នៅវូហាន គឺមានមនុស្សមួយចំនួន ដែលត្រូវបានគេកត់សម្គាល់ថា ជាសំខាន់នៅក្នុងវិស័យរបស់ពួកគេ ដោយក្នុងនោះរួមមាន អ្នកហាត់យកសាច់ដុំ អ្នកវិទ្យាសាស្រ្ត វេជ្ជបណ្ឌិតជាន់ខ្ពស់ វិចិត្រករ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីសប្តាហ៍មុន មន្រ្តីសុខាភិបាលជាន់ខ្ពស់របស់ចិន បាននិយាយថា បុគ្គលិកសុខាភិបាល ១.៧១៦ នាក់បានឆ្លងវីរុសនេះហើយ ៦ នាក់បានស្លាប់។ កាលពីថ្ងៃអង្គារលោក Liu Zhiming ត្រូវបានបញ្ចូល ទៅក្នុងបញ្ជីអ្នកស្លាប់នោះផងដែរ។

វេជ្ជបណ្ឌិត Liu Zhiming អាយុ ៥១ ឆ្នាំជានាយកមន្ទីរពេទ្យ Wuchang ក្នុងក្រុង វូហាន ដែលជាមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យដំបូងគេ ដែលជាមជ្ឈមណ្ឌលកំណត់វីរុស។

មរណភាពរបស់គាត់ ត្រូវបានរាយការណ៍ដំបូង ដោយប្រព័ន្ធផ្សព្វផ្សាយចិនកាលពីល្ងាចថ្ងៃច័ន្ទ ។ នៅព្រឹកបន្ទាប់មរណភាពរបស់គាត់ត្រូវបានបញ្ជាក់។ គាត់គឺជានាយកមន្ទីរពេទ្យដំបូង ដែលបានស្លាប់ដោយសារវីរុស ហើយគេមិនដឹងថា តើគាត់បានទទួលរង ពីស្ថានភាពមូលដ្ឋានណាមួយ ដើម្បីបង្កើនហានិភ័យរបស់គាត់ទេ។

ដោយមិនបានដឹងច្រើន អំពីជីវិតឯកជនរបស់លោក Liu លោកត្រូវបានគេស្វាគមន៍ ដោយមនុស្សជាច្រើន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ប្រទេសចិន ថាជាវីរបុរសមួយ។

អ្នកដឹកនាំរឿង៖ Chang Kai

Chang Kai ជាប្រធាននៅស្ទូឌីយោភាពយន្តនៅខេត្តហ៊ូប៉ី បានស្លាប់ដោយសារវីរុស រួមជាមួយឪពុក ម្តាយ និងប្អូនស្រីរបស់គាត់។ យោងតាមការកត់សំគាល់ ដែលត្រូវបានផ្សព្វផ្សាយពេញ ដោយគេហទំព័រ Caixin បានអោយដឹងថា ឪពុករបស់គាត់បានធ្លាក់ខ្លួនក្តៅខ្លួន ក្អក និងពិបាកដកដង្ហើម។ ពីរបីថ្ងៃក្រោយមកឪពុក របស់គាត់បានស្លាប់ ។

សាស្ត្រាចារ្យ Liu Shouxiang គឺជាសិល្បករដ៏ល្បីល្បាញម្នាក់ នៅខេត្ត Hubei ដែលត្រូវបានគេស្គាល់ថា ជាគំនូរពណ៌ទឹករបស់គាត់។ យោងតាមគេហទំព័រព័ត៌មាន Jiemian News, លោក បានទទួលមរណភាពនៅថ្ងៃទី ១៣ ខែកុម្ភៈក្នុងអាយុ ៦២ ឆ្នាំ។

មរណភាពរបស់គាត់ ត្រូវបានមនុស្សជាច្រើន នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និយាយថា ការស្លាប់របស់ “ ទេពកោសល្យ” ដ៏អស្ចារ្យ។

អ្នកវិទ្យាសាស្រ្តី Duan Zhengcheng
បុរសអាយុ ៨៦ ឆ្នាំគឺជាអតីតអ្នកសិក្សា នៅបណ្ឌិត្យសភាចិន ផ្នែកវិស្វកម្ម និងជាប្រធានអ្នកវិទ្យាសាស្ត្រ នៅមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មជាតិ សម្រាប់ផលិតកម្មឌីជីថល។ សាស្រ្តាចារ្យ Duan Zhengcheng បានទទួលមរណភាពនៅថ្ងៃទី ១៥ ខែកុម្ភៈ។

អ្នកហាត់យកសាច់ដុំ Qiu Jun
លោក Qiu Jun មកពីទីក្រុង វូហាន ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីឆ្នាំមុន នៅពេលដែលរូបភាពបង្ហាញ ពីការធ្វើលំហាត់ប្រាណ ផ្នែករាងកាយ ក្នុងវ័យ ៧២ ឆ្នាំ។

យោងតាមសារព័ត៌មាន Phoenix News បានអោយដឹងថា គាត់ទើបតែចាប់ផ្តើមហាត់ប្រាណ បន្ទាប់ពីចូលនិវត្តន៍ ហើយចូលរួមហាត់ប្រាណ ហើយនៅទីបំផុត នឹងបន្តទៅគ្រូបង្វឹកផ្សេងទៀត និងចូលរួមក្នុងការប្រកួតកីឡាកាយវប្បកម្ម។

គាត់បានចាប់ផ្តើមបង្ហាញរោគសញ្ញា នៅថ្ងៃទី ២៣ ខែមករា ហើយនៅទីបំផុត ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន។ ប៉ុន្តែគាត់បានស្លាប់ នៅថ្ងៃក្រោយនៅថ្ងៃទី ៦ ខែកុម្ភៈ។ កូនប្រុសរបស់គាត់ បានផ្ញើសារនេះទៅមិត្តភក្តិនិងក្រុមគ្រួសារ ដោយជូនដំណឹងដល់ពួកគេ អំពីមរណភាពរបស់ឪពុកគាត់ថា “ឪពុកដែលមិនធ្លាប់ឈឺ ក៏មិនអាចគេចផុត ពីគ្រោះមហន្តរាយបានដែរ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top