ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Apple ព្រមានថា កូរ៉ូណាវីរុស នឹងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្ម (វីដដេអូ)

ក្រុមហ៊ុន Apple ព្រមានថា កូរ៉ូណាវីរុស នឹងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្ម

ក្រុមហ៊ុន Apple ព្រមានថា កូរ៉ូណាវីរុស នឹងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មhttps://www.dap-news.com/international/2020/02/19/34408/

Posted by Dap_News_Website on Wednesday, February 19, 2020

បរទេស៖ក្រុមហ៊ុន Apple នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើការព្រមានថា ការផ្ទុះឡើងនៃកូរ៉ូណាវីរុស នៅក្នុងប្រទេសចិន កំពុងតែធ្វើឲ្យជះឥទ្ធិពលអាក្រក់ ដល់ខ្សែគ្រឹះសេដ្ឋកិច្ច នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថ្លែងទៅកាន់អ្នកវិនិយោគ ក្រុមហ៊ុន Apple បាននិយាយថា ការផ្ទុះឡើងនៃវីរុស COVID-19 ដែលបានធ្វើឲ្យប៉ះពាល់ ដល់ការដកដង្ហើមនៅក្នុងប្រទេសចិន ចាប់តាំងពីវាបានចាប់ផ្តើម កាលពីដើមខែធ្នូមកនោះ នឹងធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខា្នតយក្សនានា នឹងបាត់បង់ប្រាក់ចំណេញ ដែលធ្លាប់បានព្យាករណ៍ទុកពីមុន សម្រាប់ត្រីមាសបច្ចុប្បន្ន។

ក្រុមហ៊ុន Apple បានបញ្ជាក់អះអាងថា កូរ៉ូណាវីរុសនេះ បានរារាំងដល់ការផ្គត់ផ្គង់ទំនិញ និងបានធ្វើធ្លាក់ចុះក្នុងតម្រូវការផលិតផល ហើយនោះហើយគឺជាមូលហេតុ ធ្វើឲ្យមិនសម្រេចបានគោលដៅ លក់ទំនិញដែលរំពឹងទុក សម្រាប់ត្រីមាសទីពីរនៃឆ្នាំ២០២០៕ ប្រែសម្រួល៖ប៉ាង កុង

To Top