ប៉េកាំង៖ យោងតាមគណៈកម្មការ សុខភាពជាតិ បានឱ្យដឹងថា ចំនួនអ្នកជំងឺ ដែលជាសះស្បើយពីវីរុសកូរ៉ូណា ប្រចាំថ្ងៃរបស់ចិន បានកើនឡើងលើសពីការឆ្លងថ្មី ដែលត្រូវបានបញ្ជាក់ ជាលើកដំបូង ។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
កាលពីថ្ងៃអង្គារគេឃើញមនុស្សចំនួន ១.៨២៤ នាក់ បានដើរចេញពីមន្ទីរ ពេទ្យបន្ទាប់ពីបានជាសះស្បើយ ដែលចំនួននេះ គឺខ្ពស់ជាងចំនួននៃការឆ្លងថ្មី ដែលមានចំនួន ១.៧៤៩ បានបង្ហាញតួលេខកាលពីថ្ងៃពុធដោយគណៈកម្មការ ។
យោងតាមគណៈកម្មការបានឱ្យដឹងថា អ្នកជំងឺសរុបចំនួន ១៤.៣៧៦ នាក់ ដែលឆ្លងវីរុសនេះ ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយកាលពីល្ងាចថ្ងៃអង្គារ៕
ប្រែសម្រួលៈ ណៃ តុលា