សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ថា នៅថ្ងៃពុធនេះ តុលាការកំពូល របស់ប្រទេសកូរ៉េខាងត្បូង បានកាត់ទោសលោក លី ប្យុងបាក់ (Lee Myung-bak) អតីតប្រធានាធិបតី ឲ្យជាប់ពន្ធនាគាររយៈពេល១៧ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងនោះរាប់បញ្ចូលទាំងបទស៊ីសំណូក និងការលួចបន្លំ ។
តុលាការកំពូលក្រុងសេអ៊ូល បានដាក់វិធានការន៍ទៅលើលោក Lee ដែលបានកាន់មុខតំណែង ជាប្រមុខរដ្ឋប្រទេសនេះ អស់រយៈពេល៥ឆ្នាំ គិតចាប់ពីដើមឆ្នាំ២០០៨ ដោយពិន័យជាប្រាក់ដល់រូបគាត់ ចំនួន១៣ពាន់លានវ៉ុន ស្មើនឹង១០,៩លានដុល្លារ ។
វាជាការដាក់ទោសធ្ងន់បំផុត ជាងការដីកាដាក់ទោស ពីតុលាការជាន់ទាប ដែលបានកាត់ទោសលោក Lee ឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ។ ក្រុមសុភាចារបុរស បានទាមទារឲ្យដាក់ទោស២០ឆ្នាំ និងពិន័យជាប្រាក់ ១៥ពាន់លានវ៉ុន ស្មើនឹង១២,៦លានដុល្លារ ។
លោក Lee ត្រូវបាននាំខ្លួនទៅឃុំឃាំង នៅពន្ធនាគារជាថ្មីម្តងទៀត ក្រោយពីបានប្រកាសសាលក្រម នៅក្នុងខែមីនា ឆ្នាំមុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា