ព័ត៌មានអន្តរជាតិ

ក្រុងហុងកុង ប្រកាសអំពី អ្នកស្លាប់ទី២ ដោយវីរុស COVID-19

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុងហុងកុង បានដាក់ចូល ក្នុងកំណត់ត្រារបស់ខ្លួន សម្រាប់អ្នកដែលបានស្លាប់ ជាលើកទី២ ដោយសារវីរុសកូរ៉ូណាថ្មី នៅថ្ងៃពុធនេះ ។

អ្នកនាំពាក្យមួយរូបមកពីមន្ទីរពេទ្យ Princess Margaret បានលើកឡើងថា បុរសវ័យ៧០ឆ្នាំម្នាក់ ដែលជាអ្នកជំងឺ ក្នុងចំណោមអ្នកមាន ករណី៦២នាក់ ដែលរស់នៅក្នុងក្រុងនេះ ។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា បុរសដែលមានវ័យចំណាស់រូបនេះ មានអាការៈធ្ងន់ធ្ងរបំផុត នៅមុនពេលគាត់បានស្លាប់ នៅឯមន្ទីរពេទ្យនៅព្រឹកថ្ងៃពុធនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top