ព័ត៌មានអន្តរជាតិ

ករណីឆ្លងវីរុសកូរ៉ូណា កំពុងកើនឡើងនៅកូរ៉េខាងត្បូង យ៉ាងឆាប់រហ័ស

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ ពីករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៣១ ករណីនៅថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៨២ ករណីដោយភាគច្រើនករណីថ្មី ផ្តោតលើទីក្រុងភាគអាគ្នេយ៍ នៃទីក្រុង Daegu ។

ការកើនឡើង ចំនួនអ្នកឆ្លងជំងឺក្នុងសប្តាហ៍នេះ ដែលកើនឡើងចំនួនអ្នកឆ្លងសរុបជាង ៥០ នាក់ បានធ្វើឱ្យមានការភ័យខ្លាចថាវីរុស ប្រហែលជាមានការរីករាលដាល យ៉ាងឆាប់រហ័សនៅក្នុងស្រុក។

ផ្ទាំងពាណិជ្ជកម្ម

មជ្ឈមណ្ឌលកូរ៉េ សម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ (KCDC) បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមករណីថ្មីទាំង ៣១ ករណី ៣០ ករណីគឺស្ថិតនៅក្នុងទីក្រុង Daegu ចម្ងាយ ៣០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុងសេអ៊ូល និងខេត្ត Gyeongsang៕ ដោយ៖ ឈូក បូរ៉ា

To Top