ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ដាក់បំរាមកំណត់រយៈពេល ៣០ថ្ងៃ ឲ្យនៅដាច់ឆ្ងាយពីគេ លើពលរដ្ឋសង្ស័យថា ឆ្លងវីរុសកូរ៉ូណា (វីដេអូ)

កូរ៉េខាងជើង ដាក់បំរាមកំណត់រយៈពេល ៣០ថ្ងៃ ឲ្យនៅដាច់ឆ្ងាយពីគេ លើពលរដ្ឋសង្ស័យ

កូរ៉េខាងជើង ដាក់បំរាមកំណត់រយៈពេល ៣០ថ្ងៃ ឲ្យនៅដាច់ឆ្ងាយពីគេ លើពលរដ្ឋសង្ស័យថា ឆ្លងវីរុសកូរ៉ូណាhttps://www.dap-news.com/international/2020/02/20/34592/

Posted by Dap_News_Website on Thursday, February 20, 2020

សេអ៊ូល៖ ឯកអគ្គរដ្ឋទូត របស់ទីក្រុងព្យុងយ៉ាងប្រចាំនៅទីក្រុងហ្សឺណែវ បានលើកឡើងថា ប្រទេសកូរ៉េខាងជើង កំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារមេរោគថ្មី ពីការឆ្លងចូលប្រទេសនេះ រួមទាំងការពន្យាររយៈពេលកំណត់ សម្រាប់អ្នកដែលមានហានិភ័យខ្ពស់ ដល់ ៣០ថ្ងៃ។

ឯកអគ្គរដ្ឋទូត Han Tae-song បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ ដោយសង្កត់ធ្ងន់ថា ប្រទេសកុម្មុយនិស្តនេះ មិនទាន់បានឃើញករណីណាមួយ ដែលត្រូវបានបញ្ជាក់នៅឡើយទេ ចំពោះវីរុសសម្លាប់មនុស្ស ដែលបានសម្លាប់មនុស្សជាង ២,០០០ នាក់នៅក្នុងប្រទេសចិន ដែលនៅជិតខាង។

លោកត្រូវបានគេដកស្រង់សម្តីថា “ខ្ញុំត្រូវបានគេជូនដំណឹងថា យើងបានពង្រីក ការដាក់ឱ្យនៅដាច់ពីគ្នា តាមពិតទៅវាមានរយៈពេល ១៤ ថ្ងៃ ប៉ុន្តែយោងតាមលទ្ធផលវិទ្យាសាស្ត្រ មេរោគនេះអាចផ្ទុះឡើង សូម្បីតែបីសប្តាហ៍ក្រោយមក”៕

To Top