ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ពិចារណាគាំទ្រ សម្រាប់ការប្រយុទ្ធប្រឆាំង នឹងមេរោគ របស់កូរ៉េខាងជើង ប្រសិនបើទីភ្នាក់ងារ អន្តរជាតិស្នើសុំ (វីដេអូ)

កូរ៉េខាងត្បូង កំពុងព្រួយបារម្ភខ្លាំង ចំពោះការកើនឡើងយ៉ាងឆាប់រហ័ស

កូរ៉េខាងត្បូង កំពុងព្រួយបារម្ភខ្លាំង ចំពោះការកើនឡើងយ៉ាងឆាប់រហ័ស នៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណាhttps://www.dap-news.com/international/2020/02/20/34613/

Posted by Dap_News_Website on Thursday, February 20, 2020

សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងពិចារណាលើសំណើ របស់ទីភ្នាក់ងារអន្តរជាតិ សម្រាប់ជំនួយក្នុងកិច្ច ខិតខំប្រឹងប្រែង ដើម្បីជួយដល់ ប្រទេសកូរ៉េខាងជើង នូវវិធានការបង្ការជំងឺ ឆ្លងវីរុសកូរ៉ូណា ប្រសិនបើមានសំណើ ជាផ្លូវការពីក្រុមជំនួយ។

ប្រទេសកូរ៉េខាងជើង បានអះអាងម្តងហើយម្តងទៀតថា មិនមានការផ្ទុះឡើងនៃការឆ្លងមេរោគកូរ៉ូណា ឬកូវីដ-១៩ នៅលើទឹកដីរបស់ខ្លួននោះទេ ប៉ុន្តែតាមសេចក្តីរាយការណ៍ បានស្នើសុំជំនួយពីខាងក្រៅ ក្នុងកិច្ចប្រឹងប្រែងបង្ការទូទាំងប្រទេស របស់ខ្លួនប្រឆាំង នឹងវីរុសឆ្លងដ៏ខ្លាំងក្លាមួយនេះ។

លោក Yoh Sang-key អ្នកនាំពាក្យក្រសួង បានប្រាប់សន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយ ក្នុងការឆ្លើយតប ទៅនឹងសំណួរថា តើរដ្ឋាភិបាល មានឆន្ទៈក្នុងការផ្តល់ជំនួយប្រឆាំង មេរោគដល់កូរ៉េខាងជើងដែរឬទេ? ប្រសិនបើមានសំណើពី ទីភ្នាក់ងារអន្តរជាតិ ៕

ដោយ ឈូក បូរ៉ា

To Top