ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណានៅចិន កើនឡើងដល់ ២.១១៨ នាក់ អ្នកឆ្លង ៧៤.៥៧៦ នាក់ ខណៈអ្នកជាសះស្បើយមាន ១៦.១១៥ នាក់

បរទេស៖ អ្នកស្លាប់ថ្មីចំនួន ១០៨ នាក់និងករណីឆ្លងវីរុសថ្មីចំនួន ៣៤៩ នាក់ត្រូវបានចុះបញ្ជីនៅក្នុងខេត្តហ៊ូប៊ី នៅថ្ងៃទី ១៩ ខែកុម្ភៈ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ៨៨ នាក់ ត្រូវបានបញ្ជាក់នៅក្នុងទីក្រុង វូហាន ដែលជាវីរុសកូរ៉ូណាថ្មីនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលចិនបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារមេរោគឆ្លងថ្មី នៅក្នុងប្រទេសចិនបានកើនឡើងដល់ ២.១១៨ នាក់។ មនុស្សសរុបចំនួន ៧៤.៥៧៦ នាក់បានឆ្លង ហើយអ្នកជំងឺ ១៦.១១៥ នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

បើតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា “នៅម៉ោង ៤ រសៀលថ្ងៃទី ១៩ ខែកុម្ភៈខេត្តចំនួន ៣១ (តំបន់ស្វយ័ត, ក្រុង) បានរាយការណ៍ពីករណីថ្មី ដែលបានបញ្ជាក់ចំនួន ៣៩៤ ករណី និងមានអ្នកស្លាប់ថ្មី ចំនួន ១១៤ នាក់” ។

គណៈកម្មាធិការសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា ចំនួនមនុស្សដែលបានស្លាប់ នៅក្នុងខេត្តហ៊ូប៉ីបានកើនឡើងដល់ ២.០២៩ នាក់ , សរុបចំនួន ៦២.០៣១ នាក់បានឆ្លង និង ១០.៣៣៧ នាក់បានជាសះស្បើយឡើងវិញ៕ ប្រែសម្រួលៈ ណៃ តុលា

To Top