បរទេស ៖ រដ្ឋអាជ្ញាអាឡឺម៉ង់បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ៩ នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ ទៀតរងរបួស នៅក្នុងការវាយប្រហារ ដោយការបាញ់ប្រហារចំនួន ២ លើក នៅទីក្រុង Hanau កាលពីថ្ងៃពុធ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់បានបើកការបាញ់ប្រហារនៅកន្លែងជក់ ស៊ីសា ពីរកន្លែងនៅទីក្រុង Hanau នៅខាងកើតទីក្រុង Frankfurt ។
មូលហេតុនៃការបាញ់ប្រហារនេះ នៅមិនទាន់ដឹងនៅឡើយទេ ហើយមន្រ្តីប៉ូលីសអាល្លឺម៉ង់បាននិយាយថា អ្នកវាយប្រហារទំនងជាធ្វើតែម្នាក់ឯង ៕
ប្រែសម្រួលៈ ណៃ តុលា