បរទេស៖ ប្រធានទំនាក់ទំនងសាធារណៈនៃក្រសួងសុខាភិបាល និងការអប់រំផ្នែកវេជ្ជសាស្ត្រ អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធថា មនុស្ស២នាក់ ដែលឆ្លងវីរុសកូរ៉ូណា បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ។ ពីរករណីដំបូង នៃជំងឺរលាកសួតប្រភេទថ្មី នៅក្នុងប្រទេស ត្រូវបានបញ្ជាក់នៅមុនថ្ងៃ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Kianush Jahanpur នៅលើធ្វីតធ័រថា «ជាអកុសលមនុស្សទាំងពីរនាក់ បានស្លាប់ដោយគិតគូរ ពីអាយុចំណាស់របស់ពួកគេ» ។
លោកក៏បានបង្ហោះវីដេអូមួយដែលបង្ហាញ ពីអនុរដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ង់ ដែលបាននិយាយថា មនុស្សទាំងពីរនាក់ គឺជាអ្នករស់នៅទីក្រុង Qom របស់អ៊ីរ៉ង់ ដែលជាមជ្ឈមណ្ឌលដ៏សំខាន់ នៃអាហារូបករណ៍ Shia និងជាទិសដៅធ្វើធម្មយាត្រា។
សូមជម្រាបថា ចំពេលមានការផ្ទុះឡើង នៃជំងឺឆ្លងវីរុសនេះ រដ្ឋាភិបាលទីក្រុង តេអេរ៉ង់បានសំរេចចិត្តផ្អាកចរាចរណ៍ តាមអាកាសជាមួយប្រទេសចិន និងដាក់ឲ្យប្រជាជន ដែលមកពីប្រទេសចិន នៅដាច់ដោយឡែកពីគេ ៕
ប្រែសម្រួលៈ ណៃ តុលា