ព័ត៌មានអន្តរជាតិ

អង់គ្លេសរិះគន់រុស្ស៊ី ចំពោះការវាយប្រហារ តាមអ៊ីនធឺណេត ទៅលើប្រទេសហ្សកហ្ស៊ី

បរទេស៖ ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានថ្កោលទោសរិះគន់ប្រទេសរុស្ស៊ី ចំពោះការវាយប្រហារតាមអ៊ីនធឺណេត ទៅលើប្រទេសហ្សកហ្ស៊ី ដោយរួមបញ្ចូលទាំង ការវាយប្រហារដ៏ធំមួយ ដែលធ្វើឲ្យជាប់គាំងដល់គេហទំព័ររដ្ឋ ឯកជននិងប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់ កាលពីឆ្នាំមិញ។

មជ្ឈមណ្ឌលសន្តិសុខ អ៊ីនធឺណេតជាតិ របស់ប្រទេសអង់គ្លេស ដែលជាផ្នែកនៃទីស្នាក់ការកណ្ដាល នៃប្រព័ន្ធទំនាក់ទំនងរដ្ឋាភិបាលបាល ហៅកាត់ថា GCHQ បង្ហាញថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានធ្វើការវាយតម្លៃជាមួយនឹង ភាពអាចទៅរួចដ៏ខ្ពស់បំផុតថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ យោធារបស់ប្រទេសរុស្ស៊ី ហៅកាត់ថា GRU បានធ្វើការវាយប្រហារកាលពីខែតុលា។

រដ្ឋមន្ត្រីការបរទេស នៃប្រទេសអង់គ្លេស លោក Dominic Raab បានមានប្រសាសន៍ដូច្នេះថា “យុទ្ធនាការវាយប្រហារតាមអ៊ីនធឺណេត ដ៏ខ្វះការពិចារណានិងឥតអៀន ខ្មាសរបស់ប្រទេសរុស្ស៊ី ទៅលើប្រទេសហ្សកហ្ស៊ី ដែលជាប្រជាជាតិមានអធិបតេយ្យភាព និងឯករាជ្យមួយនោះ គឺជាទង្វើមិនអាចទទួល យកបានទាល់តែសោះ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top