ព័ត៌មានអន្តរជាតិ

មេរោគឆ្លងវីរុសកូរ៉ូណា​ កំពុងផ្ទុះឡេីងខ្លាំង នៅកូរ៉េខាងត្បូង បេីទោះមិនទាន់មានអ្នកស្លាប់

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណី ឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៥២ ករណីនៅថ្ងៃសុក្រនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លង សរុបនៅក្នុងប្រទេសកើនដល់ ១៥៦នាក់ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ចំនួននៃការឆ្លងមេរោគកូរ៉ូណា ឬកូវីដ-១៩ នៅទីនេះបានកើនឡើងស្ទើរតែ បីដងក្នុងរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះ ដោយការឆ្លងថ្មីៗភាគច្រើន ត្រូវបានគេធ្វើនៅក្នុងព្រះវិហារ នៅភាគអាគ្នេយ៍នៃទីក្រុងដេហ្គូ។

ក្នុងចំណោមករណីថ្មីទាំង ៥២ករណីមាន ៤១ករណីស្ថិតនៅក្នុងទីក្រុង Daegu ចម្ងាយ ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល និងខេត្តជិតខាង Gyeongsang ។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថាមនុស្ស ៣នាក់ ផ្សេងទៀតត្រូវបានរាយការណ៍ នៅទីក្រុងសេអ៊ូល ៕

ដោយ ឈូក បូរ៉ា

To Top