ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចរបស់កូរ៉េខាងជើង អាចនឹងប៉ះពាល់ខ្លាំង ក្រោយបិទព្រំដែនជាមួយចិន ដើម្បីការពារវីរុសកូរ៉ូណា

សេអ៊ូល៖ មន្ត្រីមួយរូបបានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង កំពុងឃ្លាំមើលសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងជើង ចំពេលមានរបាយការណ៍ថា តម្លៃនៅក្នុងប្រទេសក្រីក្រមួយនេះ បានកើនឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបិទព្រំដែនជាមួយប្រទេសចិន ដើម្បីការពារមេរោគឆ្លង ពីការឆ្លងចូលប្រទេសនេះ។

មន្រ្តីក្រសួងបង្រួបបង្រួមបានលើកឡើងថា “យើងដឹងអំពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលដកស្រង់ប្រភពមួយចំនួន ដែលថាតម្លៃអង្ករ និងទំនិញមួយចំនួនផ្សេងទៀត បានកើនឡើងនៅក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្តែខ្ញុំគិតថា យើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីវាយតម្លៃតម្លៃទូទៅ” ។

ទីក្រុងព្យុងយ៉ាង បានរឹតបន្តឹងព្រំដែនរបស់ខ្លួន ជាមួយប្រទេសចិន ចាប់តាំងពីចុងខែមករា ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីការពារវីរុសឆ្លងវីរុសថ្មី ពីការឆ្លងរាលដាលដល់ប្រទេស ដោយប្រទេសចិន មានប្រហែល ៩០ ភាគរយនៃពាណិជ្ជកម្មខាងក្រៅ របស់កូរ៉េខាងជើង៕ ដោយ៖ ឈូក បូរ៉ា

To Top