ព័ត៌មានអន្តរជាតិ

លោក​ ចន​ បូលតុន បញ្ជាក់ថា ជំហរទន់ខ្សោយមិនអាច ធ្វេីឲ្យកូរ៉េខាងជេីង បោះបង់កម្មវិធី អាវុធនុយក្លេអ៊ែរបានឡេីយ

វ៉ាស៊ីនតោន៖ អតីតទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក ចន បូលតុន បានឈរដោយជំហររឹងប៉ឹងរបស់លោកលើប្រទេសកូរ៉េខាងជើង ដោយលេីកឡេីងថាជំហរ ទន់ខ្សោយមិនបានធ្វើឱ្យរបបនេះបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួនឡើយ។

នៅក្នុងបទសម្ភាសន៍មួយ នៅសប្តាហ៍នេះជាមួយកាសែត The Vanderbilt Hustler ដែលជាកាសែតផ្លូវការរបស់និស្សិត សាកលវិទ្យាល័យ Vanderbilt លោក Bolton ក៏បានការពារការលើកឡើងរបស់លោក ដែលថាកូរ៉េខាងជើង នឹងមិនអនុវត្តតាមគំរូ “លីប៊ី” និងប្រគល់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មុនពេលទទួលបាន សម្បទានណាមួយជាថ្នូរ។

អតីតទីប្រឹក្សារូបនេះបានបញ្ជាក់ថា “ខ្ញុំគិតថាអ្នកបានឃើញជា អកុសលលើរដ្ឋបាលអាមេរិកចំនួន៤ ការបរាជ័យក្នុងការបញ្ឈប់កូរ៉េខាងជើង ក្នុងការធ្វើឱ្យមានវឌ្ឍនភាព ក្នុងការទទួលបានអាវុធនុយក្លេអ៊ែរ ដែលអាចប្រគល់បាន នោះគឺជាកំណត់ត្រាដ៏គួរឱ្យភ័យខ្លាច សម្រាប់ប្រទេសរបស់យើង” ៕

ដោយ ឈូក បូរ៉ា

To Top