ប៉េកាំង៖ ប្រទេសចិន និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) បានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំពិសេសមួយ នៃរដ្ឋមន្រ្តីការបរទេស កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ ថ្នាំនិងវ៉ាក់សាំង និងលើកកម្ពស់ការចែករំលែកព័ត៌មាន ទាក់ទងនឹងការផ្ទុះឡើង នៃវីរុសកូរ៉ូណានេះ។
នៅក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក វ៉ាង យី បានថ្លែងអំណរគុណដល់ក្រុមក្នុងតំបន់ ដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង ២១០០ នាក់នៅទូទាំងពិភពលោក។
លោកបានឲ្យដឹងនៅក្នុងការវាយតម្លៃសុទិដ្ឋិនិយមអំពី“ សកម្មភាពបង្ខំ” របស់ប្រទេសចិន ដើម្បីបញ្ឈប់ការរីករាលដាលនៃចំនួនអ្នកឆ្លងជំងឺនេះ កំពុងថយចុះរាល់ថ្ងៃហើយចំនួនអ្នក ដែលកំពុងជាសះស្បេីយឡើងវិញកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស៕
ដោយ ឈូក បូរ៉ា