បរទេស៖ ជាអត្ថបទមួយគួរឲ្យភ្ញាក់ផ្អើល នៅពេលដែលវេបសាយqz.comនៅ ថ្ងៃសុក្រនេះបានចុះផ្សាយថា អ្នកជំនាញដ៏ល្បីម្នាក់បាននិយយាថា អ្នកជំងឺដោយកូរ៉ូណាដែល អនុញ្ញាតិឬបញ្ជាក់ថាអវិជ្ជមាននោះគឺនឹងអាចបន្ត រក្សាវិរុសនេះដដែលក្នុងខ្លួន ហើយអាចបង្កទៅជាដូចដើមដដែលផងដែរ។
បញ្ហានេះត្រូវបានគេជឿជាកថា នឹងក្លាយទៅជាឧបសគ្គដ៏ធំមួយទៀតសម្រាប់ រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីដោះស្រាយនិងគ្រប់គ្រង។ លោក Zhao Jainping ប្រធានក្រុមការងារពិនិត្យរកមេរោគកូរ៉ូណាដែល កំពុងធ្វើការងារយ៉ាងសកម្ម ក្នុងតំបន់កំពុងមានបញ្ហាខ្លាំងគឺខេត្តហ៊ូបេបាននិយាយថា ក្រុមអ្នកជំងឺមួយចំនួនតូចដែលបានអនុញ្ញាតិឲ្យចាកចេញ ពីមន្ទីរពេទ្យក្រោយការ ព្យាបាលរបួសនោះអ្នកខ្លះត្រូវបានគេធ្វើតេស្ត រកឃើញវិរុសនេះ ដដែលនៅពេលក្រោយមក។
ជាក់ស្តែងអ្នកជំងឺនៅក្នុងប្រទេសចិន ត្រូវបានក្រុមគ្រួពេទ្យធ្វើការតេស្តដល់ទៅ២ដង មុនការបញ្ជាក់ច្បាស់អំពីការ ជាសះស្បើយប៉ុន្តែលោក Zhao បានបញ្ជាក់ថា ចន្លោះដែលក្រុមនោះបានពិនិត្យឃើញវិជ្ជមានជាលើកទី១ ហើយនោះពួកគេនឹងអាច ត្រឡប់ទៅផ្ទះនិងចម្លងដល់សមាជិក របស់ពួកគេក៏ថា មុនការត្រឡប់មកធ្វើតេស្តសាជាថ្មីនោះ៕
ប្រែសម្រួល៖ ស៊ុន លី