ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃសៅរ៍ថា អ្នកជំងឺសរុបចំនួន ២០.៦៥៩ នាក់ដែលឆ្លងវីរុសកូវីដ-១៩ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ កាលពីល្ងាចថ្ងៃសុក្រ ។
យោងតារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិ បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា ថ្ងៃសុក្រមានមនុស្ស ២,៣៩៣ នាក់បានដើរចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញ ។
សូមជម្រាបថា នៅចុងថ្ងៃសុក្រនេះ មនុស្សសរុបចំនួន ២,៣៤៥ នាក់បានស្លាប់ ដោយសារជំងឺនេះហើយ ៧៦.២៨៨ នាក់ត្រូវបានគេរាយការណ៍ថាមានករណីឆ្លង ៕
ប្រែសម្រួលៈ ណៃ តុលា