បរទេស ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ខ្លួនទើបបានដំឡើង នូវប្រព័ន្ធអាវុធឡាស៊ែមួយ ដែលអនុញ្ញាត ឲ្យនាវា ធ្វើការទប់ទល់ប្រឆាំង នឹងកូនដ្រូនលើអាកាសនានា នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយកាសែត UPI ។
យោងតាមទ័ពជើងទឹកអាមេរិក ប្រព័ន្ធអាវុ ODIN ដំបូងនេះ គឺត្រូវបានទ័ពជើងទឹកអាមេរិកបានដំឡើង នៅលើនាវាពិឃាតសមត្ថភាពមីស៊ីល USS Dewey ប្រភេទ Arleigh Burke នៅក្នុងអំឡុងពេលនាវាធ្វើការចូលចតលើគោកទាំងស្រុងនាពេលថ្មីៗនេះ។
ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានរាយការណ៍ឲ្យដឹងថា ការអភិវឌ្ឍ ការធ្វើតេស្តសាកល្បង និងការដាក់ផលិតនៃប្រព័ន្ធអាវុធឡាស៊ែនេះ គឺត្រូវបានធ្វើឡើង ដោយក្រុមអ្នកជំនាញរបស់ទ័ពជើងទឹកអាមេរិក នៅកងពល Dahlgren ជាមជ្ឈមណ្ឌលឧបករណ៍សង្រ្គាមលើផ្ទៃសមុទ្ររបស់ទ័ពជើងទឹក៕
ប្រែសម្រួល៖ប៉ាង កុង