ព័ត៌មានអន្តរជាតិ

មេដឹកនាំតួកគី រុស្សី បារាំង និងអាល្លឺម៉ង់ នឹងជួបគ្នាដោះស្រាយបញ្ហា ក្នុងក្រុង Idlib ប្រទេសស៊ីរី ដែលកំពុងបន្តមានជម្លោះ

បរទេស៖ កាសែត The Bloomberg នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ បានឲ្យដឹងថា មេដឹកនាំតួកគីរុស្ស៊ីអាល្លឺម៉ង់ និងបារាំងគ្រោងនឹងជួបប្រជុំគ្នា នាថ្ងៃទី៥ ខែមីនាខាងមុខនេះ ហើយដើម្បីព្យាយាមរកដំណោះស្រាយ ចំពោះវិបត្តិនៅទីក្រុង Idlib ខណៈដែលតួកគី និងកងកម្លាំងស៊ីរីដែលគាំទ្រ ដោយរុស្ស៊ីត្រូវបានគេមើលឃើញថា កំពុងតែប្រឈម មុខគ្នានៅក្នុងតំបន់។

គួរឲ្យដឹងដែរថាថ្មីៗនេះ បន្ទាប់ពីមានការអំពាវនាវ តាមរយៈទូរស័ព្ទជាមួយ ប្រធានាធិបតីរុស្ស៊ីលោក ពូទីនអធិការបតីអាល្លឺម៉ង់លោកស្រី មឺកែលនិងប្រធានាធិបតីបារាំង ម៉ាក្រុងព្រមទាំងប្រធានាធិបតីតួកគី លោក អេដឺហ្គោន មកសេចក្តីប្រកាសមួយ ត្រូវបានធ្វើឡើងកាលពី សៅរ៍ថាមេដឹកនាំទាំងអស់ នឹងជួបគ្នានៅថ្ងៃទី៥ ខែមីនាដោយមិនបានប ង្ហាញពីទីតាំងនោះទេ។

អ្វីដែលគេបានដឹងមកដល់ពេលនេះ គឺថាប្រទេសតួកគីតែងតែបង្ហាញ ពីបំណងបញ្ចប់ការវាយលុកដ៏ខ្លាំងក្លា ដោយកងកម្លាំងស៊ីរីដែលគាំទ្រ ដោយរុស្ស៊ីនៅក្នុងសមរភូមិ ចុងក្រោយក្នុងទីក្រុង Idlib នេះដែលក្រុមសកម្មប្រយុទ្ធអាល់កៃដា ក៏ដូចជាឧទ្ទាមដែលគាំទ្រដោយ តួកគីត្រូវបានបែកខ្ញែកទៅហើយនោះ។ រុស្ស៊ីបានចោទប្រកាន់តូកគីថា មិនបានគោរពតាមកិច្ចព្រមព្រៀង ដើម្បីបន្ធូរបន្ថយស្ថានភាព និងព្រមានថា វត្តមានកាន់តែនៃកងទ័ពតួកគីកំពុង ធ្វើឱ្យស្ថានការណ៍កាន់តែ ធ្ងន់ធ្ងរឡើងក្នុងទីក្រុងនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top