ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិងតួកគី ពិភាក្សាគ្នាពីការ ធ្វើឲ្យមានស្ថិរភាពនៅតំបន់ Idlib

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នាពេលថ្មីៗនេះ បានពិភាក្សាគ្នា អំពីស្ថានភាពក្នុងតំបន់ Idlib ប្រទេសស៊ីរី ជាមួយរដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី នៅថ្ងៃសៅរ៍នេះ។

ទីភ្នាក់ងារសារព័ត៌មាន Interfax បានរាយការណ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយ ពីក្រសួងការពារជាតិដូច្នេះថា “នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ រដ្ឋមន្ត្រីការពារជាតិទាំងពីររូប បានពិភាក្សាគ្នាអំពីបញ្ហា នៃការធ្វើឲ្យមានស្ថិរភាព ក្នុងតំបន់គ្មានភាពតានតឹងនៃខេត្ត Idlib”។

ប៉ុន្តែនៅពេលថ្មីៗនេះ កងកម្លាំងតួកគី និងក្រុមប្រឆាំងនឹងលោក អាសាដ កំពុងតែប្រយុទ្ធនឹងរដ្ឋាភិបាលស៊ីរី ក្នុងគោលបំណងវាយដណ្ដើម កាន់កាប់ទីលំនៅជិតទីក្រុងយុទ្ធសាស្ត្រ Saraqib ហើយក្រសួងការពារជាតិតួកគី បាននិយាយថា ខ្លួនបានផ្តោតគោលដៅ លើកងកម្លាំងរដ្ឋាភិបាល ដោយប្រើកាំភ្លើងធំ និងក្រុមពួកឧទ្ទាម បានកម្ទេចរថក្រោះស៊ីរីមួយគ្រឿង និងរថយន្តពាសដែកមួយគ្រឿង៕ ប្រែសម្រួល៖ប៉ាង កុង

To Top