ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើង បើកការបាញ់ប្រហារ ទៅលើក្រុមមនុស្សនៅផ្សារមួយកន្លែង នៅរដ្ឋតិចសាស់ បង្កឲ្យរបួសជាច្រើន នាក់

ហាវស្តុន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅ ហាវស្តុន រដ្ឋតិចសាស់ ដែលជាតំបន់ផ្សារលក់ទំនិញ កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យរបួសមនុស្សចំនួន៧នាក់ និងជនសង្ស័យត្រូវបាននាំខ្លួន ទៅកាន់មន្ទីរឃុំឃាំង ដែលចាប់ខ្លួនបាននៅនឹងកន្លែងកើតហេតុ ។ ប្រធានតំបន់បាននិយាយដូច្នេះ ។

លោក Sheriff Ed Gonzalez ប្រធានតំបន់ Harrisបានលើកឡើង​ នៅលើបណ្តាញសង្គម Twitter ថា “មិនមាននរណាម្នាក់របួសធ្ងន់ខ្លាំងនោះទេ” ។ ដោយបានបន្ថែមថា ជនរងគ្រោះទាំងអស់ត្រូវ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

លោក Gonzalez បានបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន និងនាំទៅឃុំនៅមន្ទីរឃុំឃាំង ៕ ប្រែសម្រួដោយ៖ ម៉ៅ បុប្ផាមករា

To Top