ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ប្រឹងប្រែង ឲ្យមានការ បន្តកិច្ចពិភាក្សា អាមេរិកនិង កូរ៉េខាងជើង ឲ្យបានលឿន

បរទេស៖រដ្ឋមន្ត្រីការបរទស នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យបន្តវិញឲ្យបាន លឿន នូវកិច្ចពិភាក្សានុយក្លេអ៊ែដែលជាប់គាំងរវាង សហរដ្ឋអាមេរិកនិងកូរ៉េខាងជើង ដោយលោកបន្ថែមថា រដ្ឋាភិបាលរបស់លោកស្រី បានត្រៀមខ្លួនរួចរាល់ ដើម្បីទាក់ទងជាមួយទីក្រុងព្យុងយ៉ាង ធ្វើការសម្របសម្រួលកិច្ចពិភាក្សាគ្នានោះ។ 

លោកស្រី Kang Kyung-wha ដែលថ្លែងទៅកាន់សន្និសីទស្តីពីការបំបាត់អាវុធគាំទ្រដោយអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា គោលដៅនៅតែជាការលុបបំបាត់ អាវុធនុយក្លេអ៊ែនៅលើឧបទ្វីបកូរ៉េឲ្យបានទាំងស្រុង។ 

លោកស្រីបាននិយាយប្រាប់ វេទិកានៅទីក្រុងហ្សឺណែវថា “ការបន្តឲ្យបានលឿន នូវកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គឺជារឿងសំខាន់ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ រក្សានិងកសាងឡើង ដោយផ្អែកលើសន្ទុះទទួលបានជោគជ័យ សម្រាប់កិច្ចពិភាក្សាគ្នា ហើយយើងត្រៀមខ្លួនរួចរាល់ ដើម្បីទាក់ទងជាមួយកូរ៉េខាងជើង ក្នុងវិធីដែលសម្របសម្រួល និងពន្លឿនកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ”៕ ប្រែសម្រួល៖ប៉ាង កុង 

To Top