ព័ត៌មានអន្តរជាតិ

ហុងកុងព្រមានមិនឲ្យធ្វើដំណើរ ទៅកូរ៉េខាងត្បូង ស្របពេលវីរុសរីករាលដាល

បរទេស៖រដ្ឋាភិបាលហុងកុង នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានព្រមានឲ្យចៀសវាងការធ្វើដំណើរមិនចាំបាច់ទាំងអស់ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ស្របពេលដែលរដ្ឋាភិបាលក្នុងទីក្រុងសេអ៊ូល រាយការណ៍ថា មានករណីឆ្លងវីរុសថ្មី២៣១ករណី ធ្វើឲ្យមានចំនួនសរុបកើនច្រើនជាង៨០០ករណី។ 

ការភ័យខ្លាចពីការរីករាលដាលនៃកូរ៉ូណាវីរុស បានកើនឡើង នៅថ្ងៃចន្ទនេះ ក្រោយពីមានការកើនឡើងយ៉ាងខ្លាំង ក្នុងករណីឆ្លងថ្មី ដែលត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសអ៊ីរ៉ង់ អ៊ីតាលីនិងកូរ៉េខាងត្បូង ប៉ុន្តែប្រទេសចិន បានបន្ធូរបន្ថយការដាក់កម្រិតលើការធ្វើដំណើរ នៅក្នុងទីកន្លែងមួយចំនួន ដោយរួមទាំងទីក្រុងប៉េកាំង ស្របពេលដែលអត្រានៃករណីឆ្លងថ្មីក្នុងប្រទេសនេះ បានថយចុះ។ 

គួរបញ្ជាក់ថា ករណីកូរ៉ូណាវីរុស នៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ បានកើនឡើងខ្លាំងជាថ្មី ដោយមជ្ឈមណ្ឌលទទួលបន្ទុកគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺកូរ៉េ បានរាយការណ៍ថា មានអ្នកជម្ងឺថ្មីចំនួន២៧៧នាក់ បណ្ដាលឲ្យមានករណីជម្ងឺឆ្លងតាមផ្លូវដង្ហើមថ្មីនេះសរុបទាំងអស់៨០៣នៅកូរ៉េខាងត្បូង៕ ប្រែសម្រួល៖ប៉ាង កុង 

To Top