សេអ៊ូល៖ យ៉ាងហោចណាស់ មានប្រទេសចំនួន ៦ បានហាមឃាត់ ការចូលរបស់ភ្ញៀវទេសចរ ដែលធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូង ដោយមានប្រទេសចំនួន ៩ ផ្សេងទៀត រឹតបន្តឹងការរឹតត្បិត ក្នុងការធ្វើដំណើរ សម្រាប់ប្រទេសអាស៊ីមួយនេះ បន្ទាប់ពីទីក្រុងសេអ៊ូល បានរាយការណ៍ពីការកើនឡើង នៃការឆ្លងមេរោគថ្មីនេះភ្លាមៗ កាលពីសប្តាហ៍មុន។
ប្រទេសកូរ៉េខាងត្បូង មានចំនួនករណីឆ្លងវីរុសកូវីដ-១៩ ដែលត្រូវបានបញ្ជាក់ថា មានការកើនឡើងយ៉ាងខ្លាំង ចាប់ពីថ្ងៃទី ៣០ ខែកុម្ភៈ រហូតដល់ ៨៣៣ករណី និងមានអ្នកស្លាប់ ៨នាក់គិតត្រឹមព្រឹកថ្ងៃច័ន្ទ។ សរុបទៅអ្នកជំងឺជាង ៦០ ភាគរយត្រូវបានរកឃើញថា ជាសមាជិកនៃព្រះវិហារមួយនៅទីក្រុងដេហ្គូ ភាគអាគ្នេយ៍របស់ប្រទេស។
អ៊ីស្រាអែល គឺជាប្រទេសទីមួយ ដែលហាមឃាត់ភ្ញៀវទេសចរ មកពីប្រទេសកូរ៉េខាងត្បូង មិន ឲ្យចូលប្រទេសនេះ ហើយប្រទេសចំនួន ៥ ទៀតគឺបារ៉ែ ន ហ្សកដានី គីរីបាទីសាម័រ និងសាម័រអាមេរិក ក៏បានដាក់បម្រាម ចូលលើប្រទេសកូរ៉េខាងត្បូងផងដែរ៕ ដោយ៖ ឈូក បូរ៉ា