ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ ប្រកាសករណីកូរ៉ូណាវីរុសដំបូង

បរទេស៖ មន្ត្រីសុខាភិបាល នៅក្នុងទីក្រុង Najaf ប្រទេសអ៊ីរ៉ាក់ ទើបបានរកឃើញករណី ឆ្លងកូរ៉ូណាវីរុសដំបូងក្នុងប្រទេស ដោយវីរុសថ្មីនេះ បានឆ្លងទៅនិស្សិតសាសនាវិទ្យាមួយរូប នេះបើយោងតាមសម្តី របស់ក្រសួងសុខាភិបាលអ៊ីរ៉ាក់ បាននិយាយប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានប្រាប់ថា និស្សិតរូបនោះ បានចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ នៅមុនពេលរដ្ឋាភិបាលបិទច្រកព្រំដែន និងហាមឃាត់ មិនឲ្យអ្នកណាម្នាក់ មិនមែនជនជាតិអ៊ីរ៉ាក់ ចូលមកពីប្រទេសអ៊ីរ៉ង់។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍ ក្រសួងសុខាភិបាលអ៊ីរ៉ាក់ បាននិយាយយ៉ាងដូច្នេះថា “វាបានជាក់ច្បាស់ណាស់ ចំពោះក្រសួងថា លទ្ធផលតេស្តពីមន្ទីរពិសោធន៍ ដែលបានធ្វើឡើង លើនិស្សិតសាសនាវិទ្យា ជាជនជាតិអ៊ីរ៉ង់មួយរូប ដែលបានចូលមក ក្នុងប្រទេសអ៊ីរ៉ាក់ មុនពេលមានការសម្រេចចិត្ត បញ្ឈប់មិនឲ្យធ្វើដំណើរនោះ បានបង្ហាញថា គាត់មានជម្ងឺដោយកូរ៉ូណាវីរុស”៕ ប្រែសម្រួល៖ប៉ាង កុង

To Top