សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងពិចារណា ក្នុងការធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញ ដោយសារតែការព្រួយបារម្ភ អំពីវីរុសកូរ៉ូណាថ្មីនេះ។
លោក Esper បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោកជុង គយយ៉ុង នៅមន្ទីរប៉ង់តាហ្គោន ទំនងជាសំដៅទៅលើ សមយុទ្ធហ្វឹកហាត់តាមកុំព្យូទ័រ ដែលគ្រោងធ្វើនៅខែមីនា។
ប្រទេសកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំង នូវចំនួននៃករណីជម្ងឺឆ្លង កូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានករណីបញ្ជាក់ចំនួនអ្នកឆ្លងជាង ៨៣០ករណី និងមានអ្នកស្លាប់ចំនួន ៨ នាក់គិតត្រឹមថ្ងៃច័ន្ទ៕ ដោយ៖ ឈូក បូរ៉ា