ព័ត៌មានអន្តរជាតិ

ការផលិត ថាមពលអគ្គិសនី របស់កូរ៉េខាងត្បូង ធ្លាក់ចុះ ១,៥ភាគរយ ក្នុងឆ្នាំ២០១៩



សេអ៊ូល៖ ទិន្នន័យបានបង្ហាញ នៅថ្ងៃអង្គារនេះថា ការផលិតអគ្គិសនីរបស់ ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ក្នុងឆ្នាំ២០១៩ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងលក្ខខណ្ឌអាកាសធាតុអំណោយផល។

យោងតាមទិន្នន័យពីសាជីវកម្មថាមពល អគ្គីសនីកូរ៉េ (KEPCO) ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹង ថា បរិមាណថាមពលអគ្គីសនី ដែលបានបង្កើតដោយរោងចក្រថាមពលរបស់ជាតិបានឈានដល់ ៥៦២.២៣៩ ជីហ្គាវ៉ាត់ម៉ោង (GWh) កាលពីឆ្នាំមុនគឺធ្លាក់ចុះ ១,៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។

ផ្ទាំងពាណិជ្ជកម្ម

វាជាការធ្លាក់ចុះដំបូងប្រចាំឆ្នាំចាប់តាំងពី ការធ្លាក់ចុះ ៤,១ ភាគរយក្នុងឆ្នាំ១៩៩៨ នៅពេលដែលប្រទេសកូរ៉េខាងត្បូង មានវិបត្តិសេដ្ឋកិច្ចប្តូរប្រាក់បរទេស ប៉ុន្ដែការផលិតថាមពលរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ ៥ ភាគរយចាប់តាំងពីពេលនោះមក៕ ដោយ ឈូក បូរ៉ា

To Top