បរទេស៖អង្គការសហប្រជាជាតិ កំពុងតែពិភាក្សាគ្នាជាមួយប្រទេសតួកគី ដើម្បីជំរុញបង្កើនលំហូជំនួយឆ្លងព្រំដែន ចូលទៅក្នុងប្រទេសស៊ីរីភាគពាយព្យ និងអនុញ្ញាតឲ្យមានការជម្លៀសមនុស្សទាំងនោះ ដែលកំពុងត្រូវការជំនួយផ្នែកសុខាភិបាលបន្ទាន់ ស្របពេលការវាយប្រហារកាន់តែខិតចូលមកជិត។
លោក ជាមន្ត្រីសម្របសម្រួលជំនួយមនុស្សធម៌ ក្នុងតំបន់រងរបស់អង្គការសហប្រជាជាតិសម្រាប់វិបត្តិស៊ីរី បានមានប្រសាសន៍ថា ការប្រយុទ្ធគ្នានោះ ក្នុងពេលបច្ចុប្បន្ននេះ ការប្រយុទ្ធគ្នាកំពុងតែខិតចូលមកប្រកបដោយគ្រោះថ្នាក់ជិតតំបន់ ដែលមានមនុស្សជាងមួយលាននាក់ កំពុងតែរស់នៅក្នុងជំរុំតង់ និងជម្រកបណ្ដោះអាសន្ន។
គួរបញ្ជាក់ថា មានមនុស្សជាង៣លាននាក់ កំពុងតែជាប់នៅក្នុងប្រទេស ស៊ីរីភាគពាយព្យ នៅចន្លោះព្រំដែនតួកគី និងកងកម្លាំងប្រយុទ្ធរបស់ រដ្ឋាភិបាលស៊ីរី ដែលកំពុងតែព្យាយាមវាយដណ្ដើមកាន់កាប់ខេត្ត Idlib ជាតំបន់ឈរជើង ចុងក្រោយរបស់ពួកឧទ្ទាម៕ ប្រែសម្រួល៖ប៉ាង កុង