ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្តេជ្ញាមានភក្តីភាពចំពោះឥណ្ឌា ក្នុងការប្រយុទ្ធនឹងអំពើភេរវកម្មឥស្លាមជ្រុលនិយម

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានមានប្រសាសន៍ នៅក្នុងពិធីដង្ហែក្បួនដ៏ធំមួយ នៅក្នុងប្រទេសឥណ្ឌាថា សហរដ្ឋអាមេរិក នឹងនៅតែជាសម្ពន្ធមិត្តដ៏ស្មោះត្រង់ ដែលប្តេជ្ញាការពារឥណ្ឌាពីអំពើភេរវកម្មឥស្លាមជ្រុលនិយម។ 

ដោយបង្ហាញខ្លួនជាមួយស្ត្រីទីមួយ លោកស្រី Melania Trump និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ក្នុងទីចំពោះមុខមនុស្ស១១០.០០០នាក់ នៅពហុកីឡាដ្ឋានទើបកសាងថ្មី ក្នុងទីក្រុង Ahmedabadលោក ត្រាំ បានទទួលការស្វាគមន៍យ៉ាងរីករាយ ក្នុងដំណើរទស្សនកិច្ចរយៈ៣៦ម៉ោងរបស់លោក។ 

នៅមុនពេលធ្វើការអបអរសាទរ នៅព្រឹត្តិការណ៍តាមបែបដង្ហែក្បួនយុទ្ធសាស្ត្រ ដែលរចនាឡើងជាចំណែកនៃការបង្កើនការគាំទ្រ នៅក្នុងចំណោមជនជាតិឥណ្ឌានិងអាមេរិក លោក ត្រាំ បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌា មានការរួបរួមគ្នាយ៉ាងស្អិតល្មួត ក្នុងការប្តេជ្ញាដ៏រឹងដូចដែករបស់យើង ដើម្បីការពារពលរដ្ឋរបស់យើង ពីការគម្រាមកំហែងនៃអំពើភេរវកម្មឥស្លាមរ៉ាឌីកាល់”៕ ប្រែសម្រួល៖ប៉ាង កុង 

To Top