ព័ត៌មានអន្តរជាតិ

កូវ៉ែត ផ្អាកជើងហោះហើរ ទាំងអស់ជាមួយថៃ ដោយសារបារម្ភអំពីជំងឺ Covid-19

គែរ៖ ទីភ្នាក់ងារអាកាសចរណ៍ ស៊ីវិលរបស់ប្រទេសកូវ៉ែត បានប្រកាសកាលពីថ្ងៃច័ន្ទថា ដោយអនុលោមទាំង តាមការណែនាំ របស់ក្រសួងសុខាភិបាល ខ្លួនបានផ្អាកជើងហោះហើរទាំងអស់ ទាំងទៅនិងមកពីប្រទេសថៃ កូរ៉េខាងត្បូង និងអ៊ីតាលី បន្ទាប់ពីមានរបាយការណ៍ នៃការផ្ទុះឡើងនៃវីរុសឆ្លង កូរ៉ូណា ឬ Covid-19 នៅក្នុងប្រទេសទាំងនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មុននេះកូវ៉ែតបានផ្អាករាល់ជើងហោះហើររបស់ខ្លួនទៅនិងមកពីអ៊ីរ៉ាក់ ជុំវិញការភ័យខ្លាចអំពីមេរោគឆ្លងនេះ។

ចំនួនអ្នកឆ្លងវីរុស នៅកូវ៉ែតបានកើនឡើងដល់ ៥ នាក់ ខណៈដែលកូរ៉េខាងត្បូងរាយការណ៍ថាមាន ៧៦៣ ករណី ហើយមនុស្ស ៧ នាក់បានស្លាប់ ហើយមនុស្សជាង ២២០ នាក់បានឆ្លងវីរុសនៅអ៊ីតាលី ៕
ប្រែសម្រួលៈ ណៃ តុលា

To Top