សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងពិចារណា ក្នុងការធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញ ដោយសារតែការព្រួយបារម្ភអំពីវីរុស កូរ៉ូណាថ្មីនេះ។
លោក Esper បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិ កូរ៉េខាងត្បូងលោកជុង គយយ៉ុង នៅមន្ទីរប៉ង់តាហ្គោន ទំនងជាសំដៅទៅលើសមយុទ្ធ ហ្វឹកហាត់តាមកុំព្យូទ័រ ដែលគ្រោងធ្វើនៅខែមីនា។
ប្រទេសកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំងនូវចំនួន នៃករណីជម្ងឺឆ្លង កូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានករណីបញ្ជាក់ចំនួនអ្នកឆ្លងជាង ៨៣០ករណី និងមានអ្នកស្លាប់ចំនួន ៨ នាក់គិតត្រឹមថ្ងៃច័ន្ទ៕
ដោយ ឈូក បូរ៉ា