ព័ត៌មានអន្តរជាតិ

កូវីដ-១៩ នៅកូរ៉េខាងត្បូង កំពុងរំខានដល់សភា ប្រព័ន្ធតុលាការ និងប្រតិបត្ដិការរដ្ឋាភិបាល

សេអ៊ូល៖ ស្ថាប័ននីតិប្បញ្ញត្តិប្រព័ន្ធតុលាការ និងរដ្ឋបាល នៅកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទ បានព្យាយាមរារាំង ការរីករាលដាលនៃមេរោគឆ្លងថ្មី ដែលបង្ខំឱ្យស្ថាប័នរដ្ឋផ្អាក និងកាត់បន្ថយប្រតិបត្តិការ និងព្រឹត្តិការណ៍នានា។

រដ្ឋសភាបានបញ្ចប់ សម័យប្រជុំពេញអង្គរបស់ខ្លួន និងបានបិទអាគារសំខាន់ៗរបស់ខ្លួនជាបណ្តោះអាសន្ន ដែលនេះអាចជាលើកទីមួយ បន្ទាប់ពីត្រូវបានគេរកឃើញថា មានមនុស្សម្នាក់ ដែលឆ្លងវីរុសនេះ បានចូលរួមក្នុងវេទិការសភា កាលពីសប្តាហ៍មុន។

អាជ្ញាធរតុលាការ បានអំពាវនាវឱ្យមានការពន្យារពេល ដែលមិនធ្លាប់មានពីមុន នៃការសាកល្បងបន្ទាន់ ហេីយក្នុងនោះក្រសួងរដ្ឋាភិបាល បានលុបចោល និងកាត់បន្ថយចំនួនការប្រជុំ ដំណើរទស្សនកិច្ច និងព្រឹត្តិការណ៍សារព័ត៌មាននានា និងរឹតបន្តឹងនីតិវិធីចូលនៅតាមការិយាល័យរដ្ឋ៕ ដោយ៖ ឈូក បូរ៉ា

To Top