ព័ត៌មានអន្តរជាតិ

នាវាពិឃាតអាមេរិក ធ្វើដំណើរឆ្ពោះទៅសមុទ្រខ្មៅ

បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា នាវាពិឃាត Arleigh Burke ប្រភេទ USS Ross កំពុងតែធ្វើដំណើរ កាត់តាមច្រកសមុទ្រ Bosporus របស់ប្រទេសតួកគី ឆ្ពោះទៅកាន់សមុទ្រខ្មៅ។

សេចក្តីថ្លែងការណ៍ របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយប្រាប់ឲ្យដឹងថា ក្នុងខណៈនៅសមុទ្រខ្មៅ ដែលជាតំបន់យុទ្ធសាស្ត្រ នៅអឺរ៉ុបភាគខាងកើត ជាប់នឹងប្រទេសរុស្ស៊ី ប្រទេសអ៊ុយក្រែន និងប្រទេសផ្សេងទៀត៦នោះ នាវាពិឃាតនេះ នឹងធ្វើប្រតិបត្តិការសន្តិសុខដែនសមុទ្រ និងធ្វើឲ្យប្រសើរឡើង នូវស្ថិរភាពដែនសមុទ្រក្នុងតំបន់ ការត្រៀមលក្ខណៈរួមគ្នាជាស្រេច និងសមត្ថភាពទ័ពជើងទឹក ជាមួយសម្ពន្ធមិត្តណាតូ និងដៃគូនានា នៅក្នុងតំបន់។

គួរបញ្ជាក់ថា នេះគឺជានាវាទ័ពជើងទឹកទីមួយ ដែលធ្វើដំណើរចូលទៅក្នុងសមុទ្រខ្មៅ នៅឆ្នាំនេះ ហើយកាលពីសប្ដាហ៍មុន នាវាពិឃាត នេះ បានចូលរួមក្នុងពេលដ៏ខ្លី ជាមួយកងកម្លាំងនាវា Task Force 473 ជាក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ របស់ទ័ពជើងទឹកបារាំង នៅសមុទ្រមេឌីទែរ៉ានេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top