ព័ត៌មានអន្តរជាតិ

បុរសជនជាតិជប៉ុន ដែលចាស់បំផុតលើពិភពលោក បាត់បង់ជីវិតនៅក្រោយ២សប្តាហ៍ ទទួលបានកំណត់ត្រានេះ

បរទេស៖ នៅថ្ងៃអង្គារទី២៥ ខែកុម្ភៈនេះ មន្រ្តីក្នុងតំបន់បានប្រកាសថា បុរសជនជាតិជប៉ុនម្នាក់ ដែលត្រូវបានគេស្គាល់ថា មានឈ្មោះជាបុរស ដែលមានអាយុចំណាស់ជាងគេ នៅលើពិភពលោក បានទទួលមរណភាពហើយ ក្នុងអាយុ ១១២ ឆ្នាំ។

ប្រភពដដែលបានអះអាងទៀតថា លោកតា Chitetsu Watanabe ដែលបានកើតនៅថ្ងៃទី ៥ ខែមីនាឆ្នាំ ១៩០៧ នៅខេត្ត Niigata ភាគខាងជើងទីក្រុងតូក្យូ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យនៅឯមណ្ឌលថែទាំ របស់លោកនៅក្នុងខេត្ត ។

គួរឲ្យដឹងដែរថា ព័ត៌មាននេះ បានកើតឡើងតិចជាងពីរសប្តាហ៍ បន្ទាប់ពីគាត់ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ។

លោកតា Watanabe ដែលមានកូនប្រាំនាក់ បាននិយាយថា អាថ៌កំបាំងនៃភាពរស់នៅ បានយូរបំផុតរបស់លោកនោះ គឺកុំខឹងនិងរក្សាស្នាមញញឹម នៅលើមុខរបស់អ្នក៕

ប្រែសម្រួល៖ស៊ុនលី

To Top