ព័ត៌មានអន្តរជាតិ

ប្រទេសជាច្រើនបន្ថែមទៀត រឹតត្បិតការធ្វើដំណើរ ទៅកូរ៉េខាងត្បូង ដោយសារវីរុសកូរ៉ូណា កំពុងរាលដាលខ្លាំង

សេអ៊ូល៖ សហរដ្ឋអាមេរិក បារាំង និងតៃវ៉ាន់ បានណែនាំជនជាតិរបស់ពួកគេ ប្រឆាំងនឹងការធ្វើដំណើរ ដែលមិនចាំបាច់ទាំងអស់ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយទីក្រុងហុងកុង បានចូលរួមប្រហែល ពាក់កណ្តាលទៀត ក្នុងការកាត់បន្ថយទំរង់ នៃការដាក់កម្រិតលើភ្ញៀវទេសចរ ពីប្រទេសនេះ ដោយសារតែខ្លួនត្រូវបានវាយប្រហារ ដោយការកើនឡើង ជាលំដាប់នៃជំងឺ ឆ្លងមេរោគកូរ៉ូណា។

ប្រទេសកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំង នៃការឆ្លងសរុបក្នុងសប្តាហ៍កន្លងទៅនេះ ដោយចំនួននេះបានកើនឡើងពីប្រហែល ៣០ នាថ្ងៃទី១៧ ខែកុម្ភៈ ដល់ ៩៧៧ ករណីគិតត្រឹមថ្ងៃអង្គារ និងមានមនុស្ស ១១ នាក់បានស្លាប់ដោយសារជំងឺនេះ ។

កាលពីថ្ងៃច័ន្ទ (ម៉ោង នៅសហរដ្ឋអាមេរិក) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ សហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹង អំពីសុខភាពធ្វើដំណើរខ្ពស់បំផុត សម្រាប់ប្រទេសកូរ៉េខាងត្បូង ដោយណែនាំថាជនជាតិអាមេរិក ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទាំងអស់ទៅកាន់ប្រទេសនេះ ដោយសារតែការរីករាលដាល នៃវីរុសនៅទីនោះ៕
ដោយ ឈូក បូរ៉ា

To Top