សេអ៊ូល៖ សភា របស់ប្រទេសកូរ៉េខាងត្បូង បានបើកដំណើរការឡើងវិញ នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីត្រូវបានបិទអស់ រយៈពេលពីរថ្ងៃកន្លង មកដោយសារការព្រួយបារម្ភ នៃការឆ្លងមេរោគវីរុសកូរ៉ូណា។
រដ្ឋសភាបានបញ្ចប់ សម័យប្រជុំពេញអង្គ និងបានបិទអគារសំខាន់ៗ របស់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីគេបានរកឃើញថា មានអ្នកឆ្លងមេរោគ កូវីដ-១៩ បានចូលរួមក្នុងវេទិការ សភាកាលពីសប្តាហ៍មុន ដែលរៀបចំឡើងដោយសមាជិកសភា មកពីគណបក្សប្រឆាំង United Future Party (UFP) ។
នេះជាលើកទីមួយ ហើយដែលរដ្ឋសភា ត្រូវបានបិទសម្រាប់ភាពអាសន្ន។ សមាជិកសភា UFP បីរូបដែលអង្គុយជិតអ្នកជំងឺនៅឯសន្និសីទបានឆ្លងកាត់ការធ្វើតេស្តរកមេរោគកាលពីថ្ងៃច័ន្ទ ហើយលទ្ធផល គឺអវិជ្ជមាន ៕
ដោយ ឈូក បូរ៉ា