ព័ត៌មានអន្តរជាតិ

ចំនួនអ្នកឆ្លង វីរុសកូរ៉ូណា នៅកូរ៉េខាងត្បូង កើនឡើងជាង ១០០០នាក់ និងស្លាប់ជាង ១០នាក់

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង រាយការណ៍ពីករណីឆ្លង វីរុសកូរ៉ូណាថ្មីចំនួន ១៦៩ ករណីទៀតនៅថ្ងៃពុធនេះ ដោយនាំយកចំនួនសរុប នៃការឆ្លងនៅទីនេះទៅដល់ ១.១៤៦ ករណី ដែលដំបូងមានតែ ៥១ ករណីកាលពីសប្តាហ៍មុន។

រហូតមកដល់ពេលនេះ មានមនុស្សចំនួន ១១ នាក់ បានស្លាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងនោះមានជនជាតិ ម៉ុងហ្គោលីអាយុ ៣៦ ឆ្នាំម្នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការប្តូរថ្លើមពីវីរុសថ្មី ដែលបានលេចឡើងនៅក្នុងប្រទេសចិន។

គួរបញ្ជាក់ថា ប្រហែលជា ៨០ ភាគរយ នៃករណី ដែលបានបញ្ជាក់ គឺមកពីការឆ្លងពីរក្រុម – នៅសាខាមួយ នៃនិកាយសាសនាមួយ នៅភាគអាគ្នេយ៍នៃទីក្រុង Daegu និងមន្ទីរពេទ្យនៅជិតស្រុក Cheongdo ៕

ដោយ ឈូក បូរ៉ា

To Top