ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃនៅឈីលី បំផ្លា្ញញផ្ទៃដីបង្កបង្កើនផល អស់ជាង៨ពាន់ហិកតា

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា សារជីវកម្មព្រៃឈើជាតិ (CONAF)បានឲ្យនិយាយឲ្យដឹង កាលពីថ្ងៃអង្គារថា ភ្លើងឆេះព្រៃ នៅ“Agua Fria” នៅភាគកណ្តាល ប្រទេសឈីលី នៅតំបន់ Maule បានបំផ្លាញដីធម្មជាតិ និងដីបង្កបង្កើនផល អស់៨.៣៥០ហិកតា ។

ភ្លើងឆេះព្រៃបានកើតឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ បានឆេះរាលដាលពី២-៣គីឡូម៉ែត្រ ពីឧទ្យានជាតិ Radal Siete Tazas នៅជិតតំបន់ខ្ពង់រាប សម្រាប់អ្នកធ្វើដំណើរកម្សាន្ត ដែលជាព្រៃសម្រាប់ ផ្តល់ឲ្យអ្នកដើរកម្សាន្តនា រដូវក្តៅ នៅហាំសៀ ខាងត្បូង ដែលជាព្រៃប្រវត្តិសាស្ត្រមួយ របស់ប្រទេសឈីលី ។

យោងតាម CONAF បានឲ្យដឹងថា ក្រុមពន្លត់អគ្គីភ័យចំនួន១៤ បានប្រើយន្តហោះ២គ្រឿង ឧទ្ធម្ភាគចក្រ០៦គ្រឿង រថយន្តធុនធំមួយគ្រឿង និងម៉ាស៊ីនខ្នាតធំបានព្យាយាមពន្លត់ភ្លើង ។

លោក Antonio Walker រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសឈីលី បានថ្លែងថា ភាពរាំងស្ងួត បានបង្កឲ្យមានផលវិបាកសម្រាប់ការគ្រប់គ្រងភ្លើងឆេះព្រៃ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top