ព័ត៌មានអន្តរជាតិ

ដើមកំណើតនៃពាក្យOK មានវត្តមានដំបូងយ៉ាងម៉េច នាពេលណានិងទីណា?

ប្រវត្តិសាស្ត្រ: គឺជារឿងដែលគួរឲ្យចាប់អារម្មណ៍បំផុត នៅពេលដែលពាក្យថា អូខេ OK ត្រូវបានប្រើប្រាស់យ៉ាងទំលំទូលាយ មិនថាតើប្រទេសណា មនុស្សវ័យណានោះទេ គឺសុទ្ធតែអាចយល់ និងប្រើប្រាស់ពាក្យនេះយ៉ាងងាយស្រួលយល់ ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលឆ្ងល់ថា ពាក្យនេះត្រូវបានកើតឡើងយ៉ាងដូចម្តេច នៅពេលណានិងទីណា?

២៣មិនាក្នុងឆ្នាំ១៨៣៩អក្សរកាត់ “O.K. ” ត្រូវបានបោះពុម្ពផ្សាយជាលើកដំបូង នៅក្នុងកាសែតអាមេរិក Boston Morning Post។ វាត្រូវបានជនជាតិអាមេរិកភាគច្រើននាពេលនោះ ទទួលស្គាល់ន័យរបស់ថា ជាអក្សរកាត់មកពីពាក្យគ្រាមភាសាស “oll korrect” ដែលចេញពីពាក្យត្រឹមត្រូវ តាមក្បួននោះគឺ All Correct។ នៅពេលនោះ OK ក៏បានក្លាយទៅជាពាក្យប្រើប្រាស់ប្រចាំថ្ងៃ ទៅក្នុងការនិយាយ របស់ជនជាតិអាមេរិក។

អំឡុងចុងទសវត្សរ៍ឆ្នាំ១៨៣០ ការប្រើប្រាស់ពាក្យOK វាបានក្លាយជាការចូលចិត្តនិយាយ ក្នុងចំណោមរង្វង់យុវជននិងក្មេងៗ ដែលមានការអប់រំ ប៉ុន្តែតាមបែបសរសេរខុសពាក្យដោយចេតនា បន្ទាប់មកការសរសេរអក្សរទាំងនោះ ក៏បានកែប្រែទៅជាពាក្យគ្រាម ភាសាប្រើប្រាស់ប្រចាំថ្ងៃទៅវិញ ក្នុងនោះមានដូចជា “KY” សម្រាប់ពាក្យ“No use”ឬ(“know yuse”), “KG”សម្រាប់ “No go” (“Know go”), និង “OW” សម្រាប់ all right (“oll wright”) ជាដើមផង ប៉ុន្តែពាក្យថា OK បានក្លាយទៅជាពាក្យពេញនិយមបំផុត ទាំងនៅអាមេរិកនិងនៅលើពិភពលោក មកដល់សម័យបច្ចុប្បន្ន៕

ប្រែសម្រួល:ស៊ុនលី

To Top