ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ប្រកាសផ្អាក ដំណើរការសាលារៀនទាំងអស់ រយៈពេល១០ថ្ងៃ ដើម្បីទប់ស្កាត់ ការឆ្លងនូវវីរុសកូរ៉ូណា

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានប្រកាសកាលពីថ្ងៃពុធ ដោយផ្អាកដំណើរការរសាលារៀនទាំងអស់ និងគ្រប់បណ្តាសាកលវិទ្យា រហូតដល់ថ្ងៃទី០៧ ខែមីនា ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា ។

លោក Jaafar Sadiq Allawi ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់បានបញ្ជាឲ្យផ្អាកដំណើរការសាលារៀន និងសកលវិទ្យាល័យ រួមទាំងរោងភាពយន្តនានា ហាងកាហ្វេ ក្លឹបនានា និងទីកន្លែងលេងកីឡាសាធារណៈផ្សេងៗទៀត ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ។

ការសម្រេចចិត្តនេះ ក៏បានហាមប្រាមដល់ពលរដ្ឋអ៊ីរ៉ាក់ ដែលបានធ្វើដំណើរ ទៅកាន់បណ្តាប្រទេសនានា ដែលជាកន្លែងមានផ្ទុះវីរុសកូរ៉ូណា ហើយលើកតែមន្តី្រ ដែលជាគណៈប្រតិភូ និងក្រុមប្រតិភូបំពេញបេសកកម្មតែប៉ុណ្ណោះ ។ រដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានបន្ថែមថា បណ្តាអ្នកធ្វើដំណើរទាំងឡាយ មកពីគុយវ៉ែត និងបារ៉ែន ត្រូវបានហាមឃាត់ មិនឲ្យចូលទឹកដីអ៊ីរ៉ាក់ រហូតដល់មានការប្រកាសឲ្យដឹង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top