សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ខេត្តហឺប៉ី របស់ប្រទេសចិន ដែលជាកន្លែងផ្ទុះជំងឺ បង្កឡើងដោយវីរុសកូរ៉ូណា នឹងចេញលុយ ដល់អ្នកស្រុកទាំងឡាយ ដែលមានទឹកប្រាក់១០.០០០យ័ន ស្មើនឹង១.៤២៥ដុល្លារអាមេរិក បើសិនជាពួកគេ បានរាយការណ៍ឲ្យដឹង អំពីអ្នកមានរោគសញ្ញាជំងឺ និងត្រូវបានបញ្ជាក់ ក្រោយពីធ្វើតេស្ត ។
Qianjiang ជាទីក្រុងមួយដែលមានពលរដ្ឋ រស់នៅប្រមាណ១លាននាក់ ដែលមានទីតាំងស្ថិត នៅចម្បាយប្រមាណ១៥០គីឡូម៉ែត្រ ពីរដ្ឋធានី វ៉ូហាន បានរាយការណ៍ សរុបមានចំនួន១៩៧ករណី និងបានបន្តខិតខំ ដើម្បីធានាមិនឲ្យមានការឆ្លង ជំងឺដល់ពលរដ្ឋ និងបានព្យាយាមព្យាបាល ។
ជាទីតំបន់មួយចុងក្រោយគេបង្អស់ ដែលនឹងត្រូវផ្តល់រង្វាន់ ជាសាច់ប្រាក់ ដើម្បីលើកទឹកចិត្តដល់សមាជិក នៃអ្នកស្ម័គ្រចិត្តសាធារណៈ សម្រាប់ការត្រួតពិនិត្យវេជ្ជសាស្ត្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា