ព័ត៌មានអន្តរជាតិ

អំពើបាញ់ប្រហារមួយ នៅរោងចក្រ ផលិតស្រាបៀមួយកន្លែងនៅអាមេរិក បណ្តាលឲ្យស្លាប់៥នាក់

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់ក្រុមបុគ្គលិក ចំនួន០៥នាក់ ដែលគេស្គាល់ច្បាស់ថា ជាអ្នកបម្រើការងារ នៅរោងចក្រផលិតស្រាបៀរ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ នៅមុនពេលបែរក្រណុងកំាភ្លើង តម្រង់បាញ់ខ្លួនឯង នៅក្នុងអំពើហិង្សាដ៏ធំមួយ នៅលើទឹកដីអាមេរិក ។

លោក Alfonso Morales ស្នងការប៉ូលិស បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថា បុគ្គលិកប្រមាណជាង១.០០០នាក់ នៅរោងចក្រផលិតស្រាបៀរ ឈ្មោះ Molson Coors នៅក្រុង Milwaukee នៅ Wisconsin នៅពេលដែលមានករណីអកុសល កើតឡើងកាលពីរសៀល ។

គាត់បាននិយាយថា ក្រុមមន្ត្រីបានរកឃើញជនសង្ស័យ ដែលជាបុរសមានអាយុ៥១ឆ្នាំម្នាក់ ហើយបានស្លាប់ ពីកន្លែងកើតហេតុ ដែលបង្កឡើងដោយខ្លួនឯង ។ សារព័ត៌មាន wound.nNews បានរាយការណ៍មកថា ខ្មាន់កាំភ្លើង គឺជាបុគ្គលិកម្នាក់ ៕

To Top