ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត ហាមធ្វើធម្មតាយាត្រា ទៅទីក្រុង Mecca ដើម្បីការពារការរាលដាល ជំងឺ Covid-19

បរទេស៖ ប្រទេសជាច្រើនបានពន្យារពេល ការប្រមូលផ្តុំដ៏ធំរួមមានការបោះឆ្នោត ព្រឹត្តិការណ៍កីឡា ពិធីបុណ្យផ្សេងៗជាដើម ដើម្បីបញ្ឈប់ការរីករាលដាល នៃវីរុសដ៏សាហាវ គឺ កូវីដ-១៩។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះទីក្រុងរីយ៉ាដបានប្រកាសថា អ្នកធម្មយាត្រាសាសនានឹងត្រូវហាមឃាត់ជាបណ្តោះអាសន្ន ព្រោះព្រះរាជាណាចក្រនេះ អនុវត្តតាម“ ការអនុម័តពីស្តង់ដារអន្តរជាតិ” ដោយផ្អាកការចូលប្រទេសនេះក្នុងគោលបំណង Umrah និងចូលរួមវិហារអ៊ីស្លាម។

សេចក្តីថ្លែងការណ៍ជាផ្លូវការបានសរសេរថា“ ព្រះរាជាណាចក្របានបញ្ជាក់ថា នីតិវិធីទាំងនេះជាបណ្តោះអាសន្នហើយត្រូវមានការ វាយតំលៃជាបន្តដោយអាជ្ញាធរមានសមត្ថកិច្ច” ។ “ក្រសួងការបរទេសអំពាវនាវឱ្យពលរដ្ឋកុំធ្វើដំណើរទៅប្រទេសនានា ដែលវីរុសកូរ៉ូណាថ្មីកំពុងរីករាលដាល។ យើងស្នើឱ្យព្រះដ៏មានព្រះចេស្ដាជួយយើងឱ្យរួចផុតពីមនុស្សជាតិទាំងអស់គ្រោះថ្នាក់ទាំងអស់” ។

ប្រទេសអារ៉ាប់ប៊ីសាអូឌីត ក៏បានផ្អាកការចូលរបស់ភ្ញៀវទេសចរផងដែរប្រសិនបើពួកគេធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសមួយដែលរងគ្រោះដោយជំងឺនេះ។

ប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា បានបញ្ជាក់រួចហើយនូវករណីជាច្រើននៃវីរុសនេះដែលយ៉ាង ហោចណាស់ ១៣៩ នាក់បានឆ្លងនៅក្នុងប្រទេសអ៊ីរ៉ង់,  ៣៣ នាក់ នៅបារ៉ែន និង ២៦នាក់ នៅប្រទេសគុយវែត។

ចំណែកនៅអឺរ៉ុបក៏បានទទួលរងពីជំងឺនេះដែរដោយមានមនុស្សជាង ៣០០ នាក់បានឆ្លងជំងឺនៅប្រទេសអ៊ីតាលី និងប្រទេសជាច្រើនបានរាយការណ៍ពីករណីដំបូងរបស់ពួកគេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top